លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាវគ្គគ្រប់គ្រងជាន់ខ្ពស់ តាមរយៈប្រព័ន្ធ zoom។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពរបស់ក្រុមគោលដៅ ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អភិបាល អភិបាលរងខេត្ត ក្នុងការដឹកនាំ ចាត់ចែងការងារនៅក្នុងស្ថាប័ន ក៏ដូចក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន។