រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ចុះពិនិត្យតាមដានការបើកដំណើរការសាលារៀនតាមបណ្តុំឡើងវិញ

ម៉ោង ៧ និង ១៥ នាទីថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ ២០២១ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡា អមដោយសហការី មកពីការិយាល័យបឋមសិក្សា និង ការរិយាល័យសុខភាពសិក្សា បានចុះទៅពិនិត្យស្ថានភាពនៃការបើកសាលាឡើងវិញ ក្នុងបរិវេណសាលាបឋមសិក្សារស្មីសាមគ្គី និងអនុវិទ្យាល័យ ដងទង់ ស្ថិតក្នុង ក្រុង ខេមរភូមិន្ទ ។ ក្នុងឱកាសចុះជួបសំណេះសំណាល លោកនាយក លោកគ្រូ អ្នកគ្រូ និង ក្មួយសិស្សានុសិស្ស លោកប្រធានបានកោតសរសើរចំពោះលោកគ្រូអ្នកគ្រូ ដែលបំពេញភារកិច្ចបានល្អ គោរពពេលវេលា និងទទួលខុសត្រូវនីវភារកិច្ចរបស់ខ្លួនទៅស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយតែងតែបង្រៀនសិស្សជានិច្ច។ទន្ទឹមនឹងនោះលោក បាន ផ្តល់អនុសាសន៍ដល់នាយកសាលាចំនួន៣ធំៗ រូមមាន ១-ត្រូវរៀបចំអគ្គិសនីបំភ្លឺក្នុងបន្ទប់ គ្រប់បន្ទប់ ២-សំអាតទីធ្លាក្នុងបរិវេណសាលា ជាពិសេស ផ្លូវចូលបង្គន់អនាម័យ ៣- បែងចែកសិស្សជា២វេន ដោយក្នុង១ថ្នាក់មិនឱ្យលើសពី២០នាក់ ។

អត្ថបទទាក់ទង