លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការ ត្រូវតែគោរពនូវតួនាទី ភារកិច្ច ស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ជាមួយគ្នានេះដែរត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ក្នុងនាមជាមន្ត្រីរាជការ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងបរិបទកូវីដ បងប្អូនត្រូវតែរក្សា និងការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងឱ្យផុតពីជំងឺកូវីដ-១៩ និងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ នៅក្នុងសហគមន៍ និងនៅក្នុងអង្គភាព៕