រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចូលសិក្ខាសាលាសមាហរកម្ម កម្មវិធិវិយោគបីឆ្នាំរំកិល ២០២២ – ២០២៤ របស់រដ្ឋបាលក្រុងសម្រាប់ឆ្នាំ២០២១ ។

ថ្ងៃពុធ ៦រោង ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក នៃ ព្រហស្បតិ៍សារិទ្ធិប្រធានការិយាល័យគាំពារបរិស្ថាន បានចូលសិក្ខាសាលាសមាហរកម្ម កម្មវិធីវិយោគបីឆ្នាំរំកិល ២០២២ - ២០២៤ របស់រដ្ឋបាលក្រុងសម្រាប់ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ក្រោមការសម្របសម្រួលលោកអភិបាលក្រុង និងតំណាងលោកប្រធានក្រុមប្រឹក្សាក្រុង និងតំណាងអង្គភាពជុំវិញខេត្ត ។

អង្គសិក្ខាសាលានេះផ្តោតលើ÷

១.លទ្ធផលការងារដែលបានសម្រេចបានកន្លងមករបស់សង្កាត់នីមួយៗ

២.ការលើកឡើងនូវគម្រោងវិនិយោគរបស់សង្កាត់នីមួយៗ

៣.រៀបចំធ្វើកិច្ចព្រមពៀងរវាងរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់នីមួយៗ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ។

អត្ថបទទាក់ទង