ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា របស់គណៈអភិបាលស្រុកកោះកុង ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកកោះកុង ក្រោមការដឹកនាំដោយលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយករងស្រុកកោះកុង នៅបន្ទប់លោកអភិបាលស្រុកកោះកុង។