នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក សុខ ចេង មេឃុំកោះស្ដេច បានចាត់តាំងលោក សាយ ហេង ជំទប់ទី១ឃុំកោះស្ដេច ចូលរួមសហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត និងប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ដើម្បីលើកផ្លាកផ្សព្វផ្សាយអំពី ឧបករណ៍នេសាទខុសច្បាប់និងសកម្មភាពហាមឃាត់នៅក្នុងកន្លែងនេសាទសហគមន៍ ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
ប្រភព ជីប ជីវិន