រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក និងជាអនុប្រធាន គណៈកម្មាធិការ ស.ស.យ.ក ស្រុកមណ្ឌលសីមា សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង នាំយកអំណោយទៅជួយឧបត្ថម្ភដល់យុវជន​ស.ស.យ.ក.វិស័យអប់រំដែលបានឆ្លងជំងឺកូវីដ-១៩

លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក និងជាអនុប្រធាន គណៈកម្មាធិការ ស.ស.យ.ក ស្រុកមណ្ឌលសីមា បានដឹកនាំយុវជន​ ស.ស.យ.ក ស្រុក សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង នាំយកអំណោយទៅជួយឧបត្ថម្ភដល់យុវជន​ស.ស.យ.ក.វិស័យអប់រំដែលបានឆ្លងជំងឺកូវីដ-១៩ នៅក្នុងឃុំប៉ាក់ខ្លងមានឈ្មោះ អ៊ុំ ប៊ុនធឿន លោកគ្រូវិទ្យាល័យសិក្សាហ៊ុន សែនចាំយាមសម្រាកព្យាបាលនៅផ្ទះរបស់លោក។

សម្ភារដែលបានចែកជូនជាអំណោយរបស់លោក ក្រូច បូរីសីហា ប្រធានគណ:កម្មាធិការ ស.ស.យ.ក ស្រុកមណ្ឌលសីមា មានដូចជា ៖អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ​០១ឡូ ទឹកដោះគោ០២ឡូ នំកញ្ចប់០៣កញ្ចប់ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ថវិកា១០០,០០០រៀល និងសម្ភារះឃុំ ថវិកា៥០,០០០រៀល​ថវិកាលោកស្រី ប្រាក់ គឹមហ៊ន សមាជិកក្រុមប្រឹក្សាឃុំ ចំនួន៥០,០០០រៀល ។

រសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

អត្ថបទទាក់ទង