លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក និងជាអនុ ប្រធានគណៈកម្មាធិការស.ស.យ.ក ស្រុកមណ្ឌលសីមា ដឹកនាំយុវជនស.ស.យ.ក.ស្រុក សហការជាមួយអាជ្ញាធរឃុំពាមក្រសោប នាំយកអំណោយទៅជួយឧបត្ថម្ភដល់យុវជនស.ស.យ.ក.វិស័យអប់រំដែលបានឆ្លងជំងឺកូវីដ-១៩ នៅក្នុងឃុំពាមក្រសោបមានឈ្មោះ ស៊ឹម រីយ៉ា នាយិការងបឋម សិក្សាពាមក្រសោបសម្រាកព្យាបាលនៅផ្ទះរបស់លោកស្រី ។
សម្ភារដែលចែកជូនជាអំណោយរបស់លោក ក្រូច បូរីសីហា ប្រធានគណ:កម្មាធិការ ស.ស.យ.ក ស្រុកមណ្ឌលសីមា មានដូចជា៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១ឡូ ទឹកដោះគោ០២ឡូ នំកញ្ចប់០៣កញ្ចប់ ថវិកា១០០,០០០រៀល និងសម្ភារ:ឃុំ ភូមិ ពាមក្រសោបមានទឹកត្រី០១យួរ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ថវិកា៥០,០០០រៀល ។
ព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១