លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់តាំង លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២២គ្រួសារ នៅឃុំទួលគគីរ ។
អំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន និងរបស់រដ្ឋបាលស្រុកមណ្ឌលសីមាអង្ករ ១២០គីឡូក្រាម ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ សូមថែរក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន រស់នៅធម្មតា តាមបែបគន្លងថ្មី និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
+ការចូលរួមទាំងអស់គ្នាសំអាតអនាម័យបរិស្ថានតាមដងផ្លូវ និងតាមទីសាធារណៈផ្សេងៗ សម្ភារដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ០២យួរ គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ និងបានឧបត្ថម្ភជូនសាលារៀន ភូមិ ឃុំ រដ្ឋបាលប៉ុស្តិ៍ មានជេល ០២កេស ម៉ាស់០២កេសតូចផងដែរ ។
ថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១