កោះកុងថ្ងៃទី ២២ខែតុលា ឆ្នាំ២០២១ ដោយមានការសម្របសម្រួល របស់លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បង្ក្រាបបានករណីជួញជូរ និងរក្សាទុកគ្រឿងញៀន ០១ ករណី នៅក្នុងចំណុចភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ឃាត់ខ្លួនមុខសញ្ញសង្ស័យបានចំនួន ០៦នាក់ប្រុស ក្នុងនោះមានជនជាតិបរទេស ជនជាតិថៃ ០២នាក់ដកហូតវត្ថុតាងសរុបរួម ទូកធំ ០១ គ្រឿង និងម្សៅក្រាម សថ្លា ប្រមាណ ២៣០ គីឡូក្រាម ដាក់ក្នុងកេស ចំនួន ១០កេស។ បច្ចុប្បន្ន កម្លាំងជំនាញយើង កំពុងសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។