ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម (បង្កើតថ្មី)” នៅសាលាឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាលើកិច្ចការងារមួយចំនួនដូចខាងក្រោម៖
១.ការពិនិត្យលើសេចក្តីព្រាងផែនទី ព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម
២.ការបង្កើតគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម
៣.ការរៀបចំផែនការសកម្មភាពការងារជំហានបន្ទាប់។
ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ក្រុមការងារថ្នាក់ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងតំណាងសហគមន៍ពាក់ព័ន្ធនានាធម្មជាតិតាតែក្រោម ដែលមានអ្នកចូលរួមប្រមាណចំនួន ២៩នាក់ ស្រី០៧ នាក់។