រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ប្រាក់​ វិចិត្រ អភិបាលស្រុក​ សហការជាមួយតំណាងក្រុមហ៊ុនយ៉ាស្សាគី​ ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ​នៅវិទ្យាល័យ ហ៊ុន​ សែន ចាំយាម​ ដើម្បីត្រៀមអោយសិស្សានុសិស្សបានចូលរៀនឡើងវិញ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក​ប្រាក់​ វិចិត្រ អភិបាលស្រុក​ បានដឹកនាំកម្លាំងប្រដាប់អាវុធ យុវជន​ ស.ស.យ.ក ចូលរួមជាមួយ អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សហការជាមួយតំណាងក្រុមហ៊ុនយ៉ាស្សាគី​ ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ​នៅវិទ្យាល័យ ហ៊ុន​ សែន ចាំយាម​ ដើម្បីត្រៀមអោយសិស្សានុសិស្សបានចូលរៀនឡើងវិញ ។
សម្រាប់ការចំណាយក្នុងការបាញ់ថ្នាំសម្លាប់មេរោគអស់ថវិកា ៥៥០ដុល្លារ ម៉ាសចំនួន២,០០០ម៉ាស និងកាត់ស្មៅជុំវិញសាលារៀន​ ការចំណាយខាងលើជាការឧបត្ថម្ភ ពីក្រុមហ៊ុនយ៉ាស្សាគី​ ។

អត្ថបទទាក់ទង