រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២០២១

លោកអភិបាលរង បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ និងបែបបទ និងនីតិវិធី នៃការស្នើសុំ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្នអាសន្ន បែបបទ និងនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការដាក់ ការទទួល និងដោះស្រាយពាក្យបណ្ដឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹងកាលបរិច្ឆេទដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នាពេលខាងមុខ៕

អត្ថបទទាក់ទង