ថ្ងៃអាទិត្យ ១១កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ក្រោមការឧបត្ថម្ភរបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ចំនួន: ១៣៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំង ឯកឧត្តម- លោកជំទាវ ប្រតិភូអមដំណើរ សហការីជាច្រើនរូប។
ពិធីនោះមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានរួមមាន:
-លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកោះកុង
-លោក យក់ សង្វាត ប្រធានមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង ព្រមទាំងលោក លោកស្រី គណៈអុីម៉ាំខេត្ត
-ប្រធាន/អនុប្រធានសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ខេត្តកោះកុង
-ប្រធាន/អនុប្រធាន សមាជិក សម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក្រុងខេមរភូមិន្ទ និងយុវជន ស.ស.យ.ក
ពិធីនេះបានរៀបចំធ្វើឡើងនៅ វិហារភូមិ៤ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមន្ទ#