រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ នៅសាលាឃុំជ្រោយប្រស់ ។

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:១៥ នាទីព្រឹក រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំប្រចាំខែតុលា ក្រោមអធិបតីភាព លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៅសាលាឃុំជ្រោយប្រស់។ សមាសភាពចូលរួមមាន: លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ៤នាក់ ស្មៀនឃុំ មេភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ នាយកសាលា ប្រធានប៉ុស្តិ៍សុខភាពជ្រោយប្រស់ សរុបចំនួន ១៣នាក់ ស្រី ០២នាក់។ កិច្ចប្រជុំនេះ បានផ្តោតទៅលើរបៀបវារៈដូចខាងក្រោម:

១. ពិនិត្យកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំ

២. ពិនិត្យ និងអនុម័តលើរបៀបវារៈ

៣. ពិនិត្យ និងអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៥០

៤. ពិនិត្យ និងអនុម័តលើរបាយការណ៍ខែកញ្ញា

៥. ជំរុញការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអោយមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា

៦. ផ្សព្វផ្សាយអំពីការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ(ដែលតា)នៅក្នុងមូលដ្ឋាន

៧.បញ្ហាផ្សេងៗ

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង