-ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក វរ:សេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋានគរបាលស្រុកកោះកុង បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម ចូលរួមអមដំណើរ លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរងទទួលផែនភស្តុភា និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពទឹកព្រែកតាតៃក្រោម និងព្រែកត្រពាំងរូង ដោយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើន បង្ករឲ្យមានទឹកជំនន់លិចតំបន់មួយចំនួន និងលិចផ្ទះសំបែងរបស់ប្រជាពលរដ្ឋមួយចំនួនតូច តែមិនបង្ករឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។ ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វផ្សាយណែនាំដល់ លោក អធិការ និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម ប្រមូលផ្តុំកម្លាំង ត្រៀមមធ្យោបាយ សំភារ:ផ្សេងៗ ដើម្បីចុះជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ប្រសិនបើមានករណីទឹកព្រែកកើនឡើងបន្តទៀត និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រែក សូមឲ្យមានការប្រុងប្រយត្ន័ខ្ពស់។