រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារសាងសង់លូដោះទឹកតាមបណ្តោយផ្លូវ ប្រវែង ៣៩២ ម៉ែត្រ អង្កត់ផ្ចិត ០,៨ ម៉ែត្រ និងរីហ្គា ១៥ កន្លែង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ៧កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង(៩:០០នាទី) គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារសាងសង់លូដោះទឹកតាមបណ្តោយផ្លូវ ប្រវែង ៣៩២ ម៉ែត្រ អង្កត់ផ្ចិត ០,៨ ម៉ែត្រ និងរីហ្គា ១៥ កន្លែង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រោមអធិបតីភាព
លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាល
ក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន និងសមាជិក គណ:កម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ ប្រធានការិយាល័យផែនការនិងគាំទ្រសង្កាត់ អាជ្ញាធរសង្កាត់ និងតំណាងសហគ្រាស ម៊ុត ភេន ខនស្ត្រាក់សិន ឯ.ក។ បន្ទាប់ពីពិភាក្សារួច លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីអោយសហគ្រាសត្រៀមអនុវត្តការងារ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង