រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ ស្តីពីការអនុម័តជ្រើសរើសបេក្ខភាពមេភូមិ ភូមិថ្មី នៅសាលាឃុំជ្រោយប្រស់។

ស្រុកកោះកុង: ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២:២៥ នាទីរសៀល រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ ស្តីពីការអនុម័តជ្រើសរើសបេក្ខភាពមេភូមិ ភូមិថ្មី ឃុំជ្រោយប្រស់ ក្រោមការដឹកនាំដោយ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។ សមាសភាពចូលរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិជ្រោយប្រស់ និងស្មៀនឃុំ សរុប ០៧នាក់ ស្រី ០២នាក់។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង