រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លាង សាម៉ាត ជំទប់ទី២ ឃុំត្រពាំងរូង បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិដីទំនាប និងភូមិត្រពាំងរូង នៃឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង: ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣: ៤៥ នាទីរសៀល ដោយទទួលបានការចាត់តាំងពីលោកស្រីមេឃុំត្រពាំងរូង លោក លាង សាម៉ាត ជំទប់ទី២ ឃុំ បានដឹកនាំលោកមេភូមិដីទំនាប លោកមេភូមិត្រពាំងរូង និងមេប៉ុស្តិ៍រដ្ឋបាលនគរបាលត្រពាំងរូង ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងឡើងនៅភូមិដីទំនាប និងភូមិត្រពាំងរូង ដែលទឹកមានការលោតឡើងគួរអោយកត់សម្គាល់។ ក្នុងខណៈនោះដែរ លោកជំទប់ទី២ឃុំ បានណែនាំ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅភូមិដីទំនាប និងភូមិត្រពាំងរូង អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកឡើងនេះ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង