ក្រសួងបរិស្ថាន៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាង់ដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងគណៈកម្មាធិការគ្រប់គ្រងសំរាមគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (តាមវីដេអូអនឡាញ) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។
កិច្ចប្រជុំនេះ មានគោលបំណងបង្ហាញនូវឯកសារគតិយុត្តមួយចំនួន ១) គោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (២០២០-២០៣០) ២) អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ៣) អនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ។