/ / /

គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទបានចុះពិនិត្យទីតាំងសាងសង់ផ្លូវបេតុងអារម៉េ លូរំដោះទឹក និងរីហ្គា សម្រាប់គម្រោង ឆ្នាំ២០២១

ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទី លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកគណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ មេភូមិ ចៅសង្កាត់ ចៅសង្កាត់រង និងតំណាងក្រុមហ៊ុនដែលដេញថ្លៃសាងសង់បាន ចុះពិនិត្យទីតាំងជាក់ស្តែង។

  • ទីតាំងទី១: គម្រោងសាងសង់លូរំដោះទឹក ១ខ្សែ ប្រវែង៣៩២ ម៉ែត្រ អង្កត់ផ្ចិត ០,៨០ ម៉ែត្រ និងរឺហ្គេ ចំនួន ១៥កន្លែង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
  • ទីតាំងទី២: គម្រោងសាងសង់ផ្លូវបេតុងអារម៉េ ចំនួន១ខ្សែ ប្រវែង ១២០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    23/05/2026

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

  • ហេង គីមឆន/
    23/05/2026

    កម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    23/05/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង តំណាង​​លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក គឹម​ ប៊ុនថន ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​មណ្ឌលសីមា​​ និងបានពាំនាំអំណោយអង្ក​ និងគ្រឿង​ឧបភោគ​ បរិភោពមួយចំនួន និង​ថវិកា​បេឡា​សង្គ្រោះ​មរណៈ​ ព្រមទាំងថវិការបស់​លោកជំទាវ​អភិបាល​ខេត្ត​ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ