លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសំណេះសំណាល សំដែងការគួរសមនិងផ្លាស់ប្ដូរមតិយោបល់ ជាមួយ ឯកឧត្ដម អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ អញ្ជើញមកជូនពរថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តកោះកុង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹងនូវចំណងមិត្តភាពជាប្រពៃណី រវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។