រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើរការ ចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាល និងធ្វើការចាប់ឆ្នោតយកទីតាំងដីឡូត៍ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើរការ ចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយ របស់រាជរដ្ឋាភិបាល និងធ្វើការចាប់ឆ្នោតយកទីតាំងដីឡូត៍ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន

ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមការងាររដ្ឋបាលខេត្ត ក្រុមការងាររដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ទាំងបីប្រភេទ រួមមាន៖ ១.ប្រជាពលរដ្ឋរស់នៅក្នុងទីតាំង វិនិយោគក្រុមហ៊ុនយូញៀនមានចំនួន ២៤៧គ្រួសារ, ២. ប្រជាពលរដ្ឋក្រៅមូលដ្ឋាន (ខុសភូមិ ខុសឃុំ) ចំនួន ២៥៥គ្រួសារ, ៣. ប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែមចំនួន ៨៣១គ្រួសារ។ មកដល់ពេល នេះ ក្នុងចំណោមប្រជាពលរដ្ឋទាំងបីប្រភេទ មានប្រជាពលរដ្ឋភាគច្រើនបានយល់ព្រម និងចុះកិច្ចសន្យាទទួល យកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយ។ ដូច្នេះដើម្បីលើកទឹកចិត្តដល់ក្រុមប្រជាពលរដ្ឋ ដែលបានចុះកិច្ចសន្យាទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមការងារអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តកោះកុង បានរៀបចំឱ្យប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទទួលយក គោលនយោបាយរបស់រាជរដ្ឋាភិបាល មុន មកចាប់ឆ្នោតយកទីតាំងដីឡូត៍មុន នៅថ្ងៃទី១ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នៅលើទីតាំងដី ស្ថិតនៅឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង។

រដ្ឋបាលខេត្តសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា សម្រាប់ប្រជាពលរដ្ឋដែលចុះកិច្ចសន្យាទទួល យកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោយៗទៀត នឹងត្រូវធ្វើការចាប់ឆ្នោតនៅលើកក្រោយ៕

អត្ថបទទាក់ទង