រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីផ្សព្វផ្សាយស្ដីពីការផ្អាកការរៀប ចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោកឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០ នាទី លោក ឈេង សុវណ្ណដា អភិបាលក្រុង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីផ្សព្វផ្សាយស្ដីពីការផ្អាកការរៀប ចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសមាសភាពពាក់ព័ន្ធដូចខាងក្រោម ៖ លោកអភិបាលរងក្រុង , លោកអធិការនគរបាលក្រុង , លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង , តំណាងអាជ្ញាធរសង្កាត់ទាំងបី ,មេភូមិទាំង១១ ព្រមទាំងតំណាងគណៈកម្មការធិការវត្តនានាក្រុងក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំមានគោលបំណងផ្សព្វផ្សាយ៖

១.ផ្សព្វផ្សាយ សេចក្ដីសម្រេចលេខ៩៥ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្អាកការរៀប ចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
២.ផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០១៤/២១ សណន របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង