រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការបែងចែកភារកិច្ច និងណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ឱ្យអនុវត្តការងារតាមការគ្រោងទុក ក្នុងដំណើរការនៃការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមមកពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលាខេត្តកោះកុង សាលាស្រុកបូទុមសាគរ សាលាស្រុកគិរីសាគរ ស្នងការដ្ឋានខេត្តកោះកុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មេឃុំ និងមេភូមិពាក់ព័ន្ធ៕

អត្ថបទទាក់ទង