រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុងបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជា​ប្រធាន​ក្រុមការងារ​ព័ត៌មានវិទ្យា​ស្រុកកោះកុង  បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តប្រចាំខែតុលា ឆ្នាំ២០២១​ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីបង្កើនបាន​នូវការផ្តល់ព័ត៌មានជូនសាធារណៈជន​ឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំង​រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង​ផងដែរ។​

ស្របពេលជាមួយគ្នានោះផងដែរ លោកអភិបាលរង ក៏បានផ្សព្វផ្សាយដល់ក្រុមការងារ និងភ្នាក់ងារក្រុមការងារព័ត៌មានវិទ្យាស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះការចែករំលែក និងផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៅលើគេហទំព័រ(Page) រដ្ឋបាលស្រុកកោះកុង និង​គេហទំព័រ(Page) របស់លោកអភិបាល ជា សូវី​-Chea Sovy ឱ្យបានទូលំទូលាយដល់​មជ្ឈដ្ឋាន​សាធារណជន​ទទួលជ្រាបជាដំណឹង​។ 

ក្នុងឱកាសនោះផងដែរ លោកអភិបាលរង ក៏បានចាត់ឱ្យលោក អ៊ឹង បឺត និងលោក សន សេង​ អនុប្រធាន​ក្រុមការងារ ធ្វើការបង្ហាញពីរបៀបសរសេរ​ព័ត៌មាន​រាយការណ៍​មកកាន់ក្រុមការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា ដើម្បី​ក្រុមការងារ​មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការសរសេរព័ត៌មាននៅលើគេហទំព័ររដ្ឋបាលស្រុកកោះកុង(Facebook page) និង​គេហទំព័រ​រដ្ឋបាលខេត្តកោះកុង (Website) ដើម្បីបង្កើន​ប្រសិទ្ធភាព និង​ល្បឿននៃការប្រមូល​ព័ត៌មាន​របស់​ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលឃុំទាំង៤ ដើម្បីរៀបចំចងក្រងជាខ្លឹមសារ និងធ្វើការបង្ហោះផ្សព្វផ្សាយជា​សាធារណៈ​។​

ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក អភិបាល​រង ក៏បាន​ផ្តាំផ្ញើ​ដល់ក្រុមការងារទាំងអស់គ្នា ត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សមាសភាពចូលរួមមាន លោកអនុប្រធាន​ និងលោក លោកស្រីសមាជិកក្រុមការងារព័ត៌មានវិទ្យា។​

អត្ថបទទាក់ទង