រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំស្តីទី បានដឹកនាំអាជ្ញាធរភូមិចូលរួមសហការណ៍ជាមួយបុគ្គលិកអង្គការ CBN ធ្វើការចែកអំណោយរបស់អង្គការ CBN ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០ គ្រួសារ រស់នៅភូមិកោះស្រឡៅ

ស្រុកកោះកុង: ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី លិ ឡាំង មេឃុំស្តីទី តំណាងលោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំអាជ្ញាធរភូមិចូលរួមសហការណ៍ជាមួយបុគ្គលិកអង្គការ CBN ធ្វើការចែកអំណោយរបស់អង្គការ CBN ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០ គ្រួសារ រស់នៅភូមិកោះស្រឡៅ ស្ថិតក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលក្នុងមួយគ្រួសារៗទទួលបាននូវៈ អង្ករចំនួន ១០ គីឡូក្រាម មីចំនួន ១កេះ ប្រេងឆាចំនួន ១ដប អំបិលអ៉ីយ៉ូតចំនួន១កញ្ចប់ និងថ្នាំពេទ្យ វីតាម៉ីនស៉ី ចំនួន ១ប្រអប់។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង