ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩:៣០ នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំក្រុមការងារភូមិ ឃុំ ចុះដោះស្រាយករណីប្ដឹងជំទាស់ឈ្មោះ ម៉េង ថារ័ត្ន មិនអោយធ្វើរបង ដែលជាកម្មសិទ្ធរបស់លោក កែម សារ៉េត និងចាក់កាកសំណល់មកលើដី ដោយមិនទទួលខុសត្រូវ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។