លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីផ្ដល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្ដែងក្នុងតង់ ជាមួយនឹង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅស្រុកបូទុមសាគរ។
លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ រហូតដល់ឈានដល់ការផ្ដល់ទុន គាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្ដែងក្នុងតង់ នាពេលនេះ។ ខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាយកនូវចំណេះដឹងទាំងឡាយ ដែលផ្តល់ដោយមន្ត្រីជំនាញ យកទៅអនុវត្តដោយផ្ទាល់ នៅក្នុងការចិញ្ចឹមត្រីក្នុងតង់ និងអាចប្រមូលផល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងបរិបទកូវីដ-១៩នេះ ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរមូលដ្ឋានបន្តគាំទ្រលើគម្រោងនេះឱ្យបានពេញលេញ ហើយមន្ត្រីជំនាញត្រូវផ្តល់បទពិសោធន៍ ដល់បងប្អូនឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យគម្រោងសម្រេចបានលទ្ធផលល្អ តាមការរំពឹងទុក។
ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ September 17, 2021