ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលកោះកុង បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការត្រៀមបើកដំណើរការសាលារៀនឡើងវិញ ជាមួយការិយាល័យអប់រំយុវជន និងកីឡាស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ គ្រប់សាលារៀនក្នុងស្រុក តាមរយៈប្រព័ន្ធអនឡាញ ដែលសរុបអ្នកចូលរួម ចំនួន ២២នាក់ ស្រី ៣នាក់។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរង បានសង្កត់ធ្ងន់លើ:
១.ការអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ ការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ជាប់ជាប្រចាំ
២.ការអនុវត្តតាមសេចក្តីណែនាំលេខ៤៦អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា ស្ដីពី ការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប
៣.ការពិនិត្យឡើងវិញនូវបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ រៀបចំបន្ទប់ថ្នាក់រៀន ឲ្យបានល្អប្រសើរ។