រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាពសាខា ចូលរួមប្រជុំតម្រង់ទិសស្តីពីការប៉ាន់ប្រមាណការរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានអ្នកចូលរួមជាមន្រ្តីប្រតិបត្តិសាខា មន្រ្តីអនុសាខា កាកបាទក្រហមកម្ពុជា មកពី ២៥ រាជធានី-ខេត្ត សរុបចំនួន ២១៦នាក់

នៅក្នុងឱកាសនេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានលើកឡើងថា វគ្គនេះគឺដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹងនិងវិធីសាស្រ្តដល់អ្នកចូលរួម និងផ្តោតទៅលើលក្ខណៈបែបសហគមន៍។ ជាមួយគ្នានេះ ការប៉ាន់ប្រមាណនេះ ត្រូវបានគេហៅខុសៗគ្នា តែគោលដៅតែមួយ គឺប្រមូលទិន្នន័យ ដើម្បីកសាងផែនការ លើការងារឆ្លើយតប ការស្តារឡើងវិញ ក៏ដូចជាការងារអភិវឌ្ឍភូមិ ឃុំផងដែរ។

សូមបញ្ជាក់ថា វគ្គតម្រង់ទិសនេះ មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកចូលរួម អំពីគោលគំនិតជាមូលដ្ឋានលើការងារ ប៉ាន់ប្រមាណ ដំណើរការ និងវិធីសាស្រ្តនៃការប៉ាន់ប្រមាណ រួមទាំងអាចយកចំណេះដឹងទាំងនេះទៅអនុវត្តបាន នៅពេលមានគ្រោះមហន្តរាយ ណាមួយកើតឡើង៕

អត្ថបទទាក់ទង