លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកកិច្ចប្រជុំចរចារថ្លៃ គម្រោងវិនិយោគ របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២១ លើ : ១/ការងារជួសជុលផ្លូវដោយចាក់កៅស៊ូអាសេ(AC)កំណាត់ផ្លូវទី១ ប្រវែង៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ កំណាត់ផ្លូវទី២ ប្រវែង១៧៤ម៉ែត្រ ទទឹង ៩,៧ម៉ែត្រ កំណាត់ផ្លូវទី៣ ប្រវែង ៤៧៩ម៉ែត្រ ទទឹង១០ម៉ែត្រ កំណាត់ផ្លូវទី៤ ប្រវែង១៨៩ម៉ែត្រ ទទឹង១២ម៉ែត្រ កំណាត់ផ្លូវទី៥ ប្រវែង២០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងកំណាត់ផ្លូវទី៦ ប្រវែង ៦៧,៧១ម៉ែត្រ ទទឹង២០ម៉ែត្រ ដែលមានកម្រាស់ ៧០មីលីម៉ែត្រ ទំហំសរុប ១៥ ០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ផ្លូវភ្លោះចាប់ពីចំនុចបញ្ជាការដ្ឋានកងរាជអាវុធខេត្តកោះកុងឆ្ពោះទៅស្តូបនិងមកកែងផ្លូវកាកបាទក្រហមខេត្តកោះកុង)សម្រាប់ឆ្នាំ២០២១។
២/ការងារជួសជុលផ្លូវដោយចាក់កៅស៊ូអាសេ(AC)-កំណាត់ផ្លូវ ទី១ប្រវែង៤៣៦ម៉ែត្រ ទទឹង១២.៧៥ម៉ែត្រ -កំណាត់ផ្លូវទី២ ប្រវែង៤៣៦ម៉ែត្រ ទទឹង១២.៥០ម៉ែត្រ -កំណាត់ផ្លូវទី៣ ទំហំ៣១៨៦ម២ - កំណាត់ផ្លូវទី៤ ប្រវែង១១៥ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានកម្រាស់ ៧០មីលីម៉ែត្រ ទំហំសរុប ១៥, ០០០ម៉ែត្រការ៉េ ស្ថិតនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ផ្លូវភ្លោះចាប់ពីចំនុចវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ឆ្ពោះទៅព្រែកកោះប៉ោ និងពីព្រែកកោះប៉ោ មកកែងផ្លូវកាកបាទក្រហមខេត្តកោះកុង)សម្រាប់ឆ្នាំ២០២១៕