រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវប្រធានក្រុមចលនាស្ដ្រី និងលោកជំទាវប្រធានសមាគមនារីខេត្តកោះកុង ចូលរួមកិច្ចប្រជុំបូកសរុបការងារឆមាសទី១ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

រសៀល ថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

លោកជំទាវ សរ ស៊ីមអ៊ីម ប្រធានក្រុមចលនាស្ដ្រី លោកជំទាវ ឈី វ៉ា ប្រធានសមាគមនារីកម្ពុជាខេត្តកោះកុង និងលោកស្រី សុខ សុធាវី អនុប្រធានអចិន្ដ្រៃយ៍សមាគមនារីខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ របស់គណៈចលនាស្ដ្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរនូវរាល់សកម្មភាពរបស់លោកជំទាវ លោកស្រី គ្រប់ជាន់ថ្នាក់ ដោយបានផ្តោតលើការងារស្នូលរបស់នារីនៅគ្រប់ស្ថាប័ន ក៏ដូចជាការងារចូលរួមចំណែកយ៉ាងសំខាន់នៅគ្រប់អង្គភាពពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

អត្ថបទទាក់ទង