រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំប៉ាក់ខ្លង បានចូលរួមជាមួយ មន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនិតិសម្បទាខេត្ត នាំយកអំណោយ និងសម្ភារប្រើប្រាស់មួយចំនួន មកចែកដល់កុមារ និងយុវជន ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យប៉ាក់ខ្លង

ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់់ខ្លង បានចូលរួមជាមួយ លោក កៅ គឿន អនុប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនិតិសម្បទាខេត្តកោះកុង តំណាងលោក គង់ រឿង បាននាំយកអំណោយរួមមាន នំ មី ទឹកសុទ្ធ និងសម្ភារប្រើប្រាស់មួយចំនួន មកចែកដល់កុមារ និងយុវជន ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលវិទ្យាល័យប៉ាក់ខ្លង ចំនួន ១៣នាក់ ។

អត្ថបទទាក់ទង