លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានអនុគណ:កម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណ: នៃគ.ប.ក ខេត្ត បានអញ្ជើញដឹកនាំសមាជិកអនុកម្មការទាំងអស់ ចូលរួមប្រជុំ ជាមួយគណ:កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយ:ប្រព័ន្ធវីដេអូZoom ស្ដីពីវឌ្ឍនភាពការងារ របស់អនុគណ:កម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណ: ដោយផ្ដោតសំខាន់ទៅលើ :
១-សកម្មភាពយុទ្ធនាការ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។
២-សមិទ្ធិផល និងផែនការទិសដៅសកម្មភាពនៃការបណ្ដុះបណ្ដាល។
៣-បច្ចុប្បន្នភាពការងារផែនការ (ផែនការប្រតិបត្តិ និងផែនការត្រីមាសទី៤ ឆ្នាំ២០២១៕