រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចូលរួមក្នុងពិធីប្រគល់ផ្ទះមូលនិធិជនពិការចំនួន ០១ខ្នង ជូនជនមានពិការភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង

កោះកុង,ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣ៈ០០នាទីរសៀល លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចូលរួមក្នុងពិធីប្រគល់ផ្ទះមូលនិធិជនពិការចំនួន ០១ខ្នង ដែលមានទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ ជូនដល់លោកស្រី ហួន ស៊ីណា ជាជនមានពិការភាព រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ និងសហការីមូលនិធិជនពិការថ្នាក់កណ្ដាល និងអាជ្ញាធររដ្ឋបាលស្រុកស្រែអំបិល ក្នុងនោះជនមានពិការភាពក៏បានទទួលប្រាក់ឧបត្ថម្ភពីមន្ទីរចំនួន ១៤០,០០០រៀល និងមូលនិធិជនពិការបានឧបត្ថម្ភ អង្ករទម្ងន់ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០១យួរ ត្រីខ ០២យួរ អំបិល ០២គីឡូក្រាម មី ០១កេះ និង ថវិកាចំនួន ១០០,០០០រៀល ។

អត្ថបទទាក់ទង