រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស និងមន្រ្តី ០២រូប ដើម្បីទទួលកុមារី(ទារក) ដែលត្រួវបានបញ្ជូនមកពីប្រទេសថៃតាមច្រកទ្វាព្រំដែនអន្តរជាតិចាំយាម

កោះកុង,ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០ៈ០០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស និងមន្រ្តី ០២​រូប ដើម្បីទទួលកុមារី(ទារក) ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃតាមច្រកទ្វាព្រំដែនអន្តរជាតិចាំយាម ក្នុងនោះមានឯកឧត្ដមអគ្គរាជទូតកម្ពុជា-ថៃ នគរបាលនៃប្រទេសថៃ និងឳពុកម្ដាយរបស់ទារក ជាលទ្ធផលឳពុកម្ដាយរបស់ទារកបានទទួលអំណោយជាសម្ភារៈទារកមួយចំនួនពីខាងអាជ្ញាធរថៃ និងមន្ទីរសង្គមកិច្ចខេត្ត ផងដែរ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ បច្ចុប្បន្នបានបញ្ជូនម្ដាយ និងទារកទៅធ្វើចត្តាឡីស័ក​ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ដើម្បីរង់ចាំធ្វើតេស្តរកជំងឺកូវីដ-១៩ ពីមន្រ្តីសុខាភិបាលប្រចាំប៉ុស្តិ៍ច្រកចាំយាម​។

អត្ថបទទាក់ទង