លោក សំឃិត វៀន អភិបាលរង នៃគណ:អភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ សមាជិក សមាជិកា ដើម្បីពិភក្សាលើរបៀបវារ: ដូចខាងក្រោម÷
១.ការពិនិត្យរបាយការណ៍របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា និងការលើកទិសដៅខែកញ្ញា ឆ្នាំ២០២១
២.បញ្ហាផ្សេងៗ
ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍ណែនាំឲ្យ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដែលជាប្រតិបត្តិករ ត្រូវរំលេចបន្ថែមនូវសកម្មភាពគុណវុឌ្ឍី ដែលបានប្រតិបត្តិកន្លងមក និងជាមួយគ្នានោះដែរ ត្រូវកំណត់នូវបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តឲ្យបានច្បាស់លាស់ ផ្ញើមកក្រុមការងារបូកសរុបរបាយការណ៍ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងរបាយការណ៍ដែលបាននឹងកំពុងដាក់ឆ្លងត្រួតពិនិត្យនេះស្រាប់។
ជាលទ្ធផល កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានការចូលរួមមតិយោបល់ ជាធាតុចូលក្នុងការកសាងរបាយការណ៍ឲ្យកាន់តែប្រសើរឡើង៕