រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ នៅសាលាឃុំតាតៃក្រោម ។

ស្រុកកោះកុង: ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០ នាទីព្រឹក រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ និងកិច្ចប្រជុំប្រចាំខែកញ្ញា របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៅសាលាឃុំតាតៃក្រោម។ សមាសភាពចូលរួមមាន: លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ៤នាក់ ស្មៀនឃុំ មេភូមិទាំងពីរភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ នាយកសាលា មន្រ្តីប៉ុស្តិ៍សុខភាពតាតៃ សរុបចំនួន ១១នាក់ ស្រី ០២នាក់។ កិច្ចប្រជុំនេះ បានផ្តោតទៅលើរបៀបវារៈដូចខាងក្រោម:

១. ពិនិត្យកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំ

២. ពិនិត្យ និងអនុម័តលើរបៀបវារៈ

៣. ពិនិត្យ និងអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៤៩

៤. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្

ញា៥. សំណូមពរ និងបញ្ហាផ្សេង

៦. បិទអង្គប្រជុំ

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង