រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋឈ្មោះ កែវ ដារី, សួន សម្ផស្ស, លឹម គឹមលី, អឿន ជាប, សួន សម្បត្តិ, ឆឹង វាសនា, និង ឈ្មោះ ឆឹង គឹមណូ ដែលដាក់ពាក្យស្នើសូមចុះបញ្ជីធ្វើបណ្ណសម្គាស់សិទ្ធិកាន់កាន់អចលនវត្ថុ នៃដីស្ថិតនៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងកិច្ចប្រជុំពិនិត្យសំណើសូមចុះបញ្ជីដីនេះ លោក សុខ សុទ្ធី បានបញ្ជាក់ជូនអង្គប្រជុំថា ដីដែលអាចចុះបញ្ជី ជូនបាន លុះត្រាតែទីតាំងដីនោះជាដីគ្មានទំនាស់ មានការកាន់កាប់អាស្រ័យផងជាក់ស្តែង និងស្របតាមច្បាប់កំណត់ ហើយការចុះបញ្ជីដី គឺត្រូវគិតគូរទុកផ្លូវសាធារណៈ ចំណីព្រែក ស្ទឹង អូរ សមុទ្រ តាមច្បាប់កំណត់ ទៅតាមស្ថានភាពជាក់ស្តែងរបស់ទីតាំងដីនីមួយៗ៕

អត្ថបទទាក់ទង