រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១–២០៣០)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១–២០៣០) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តាមប្រព័ន្ធអនឡាញ Video Zoom។

សិក្ខាសាលានេះ គឺមានគោលបំណង ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍប្រកបដោយប្រជាធិបតេយ្យ បរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលំអដំណើរការផ្តល់សេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបំណងប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ដើម្បីសម្រេចគោលបំណង និងទិសដៅខាងលើនេះ ត្រូវទាមទារឲ្យរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានសិទ្ធិអំណាចសមស្រប និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់អនុវត្តមុខងារនានា ក្រោមការតួតពិនិត្យពីក្រុមប្រឹក្សារបស់ខ្លួន ដើម្បីធានា ដល់ការពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង