លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត និងស្ថាប័នជំនាញ ចូលរួមកិច្ចប្រជុំតាមកម្មវិធី (ZOOM) លើកិច្ចពិគ្រោះយោបល់ ដើម្បីផ្តល់ធាតុចូលលើមាតិកា នៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង។ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលជាច្បាប់មួយដ៏មានសារៈសំខាន់ និងផ្តល់ជាឧត្តមប្រយោជន៍ក្នុងការការពារមនុស្សជំនាន់ក្រោយ ដែលទាមទារឱ្យមានការពិគ្រោះយោបល់អោយបានគ្រប់ជ្រុងជ្រោយស្របតាមបញ្ហា និងតាមបរិបទនៃសង្គមបច្ចុប្បន្ន៕