រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសូមការអនុញ្ញាតច្បាប់លើកផ្ទាំងប៉ាណូ ចំនួន ០៣ក្រុមហ៊ុន ក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសូមការអនុញ្ញាតច្បាប់លើកផ្ទាំងប៉ាណូ ចំនួន ០៣ក្រុមហ៊ុន ក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះរៀបចំតាមប្រព័ន្ធ ZOOM និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ ទីចាត់ការ និងអង្គភាពសាលាខេត្តពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ ចៅសង្កាត់។
ជាលទ្ធផល នៃកិច្ចប្រជុំបានសម្រេច ៖ ១. រៀបចំឱ្យមានក្រុមការងារចុះពិនិត្យទីតាំងស្នើសូមជាក់ស្តែង មុននឹងមានការអនុញ្ញាតច្បាប់ លើកប៉ាណូ និងការផ្សព្វផ្សាយនានាក្នុងភូមិសាស្រ្តខេត្តកោះកុង។
២. រាល់ការអនុញ្ញាតច្បាប់លើកប៉ាណូ ត្រូវមានកិច្ចសន្យា និងការគ្រប់គ្រងច្បាស់លាស់ និងត្រូវគិតពីសោភណ្ឌភាពនៃផ្ទាំងប៉ាណូ ក្នុងនោះគឺមិនអនុញ្ញាតច្បាប់លើការលើកផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនោះទេ។ ៣. រាល់ការរៀបចំសំណង់ប៉ាណូ និងលើកស្លាកប៉ាណូ ត្រូវមានការជូនដំណឹងជាមុន និងត្រូវមានកិច្ចសហការល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន។ ៤. ចំពោះការស្នើសូមសិទ្ធផ្តាច់មុខលើការគ្រប់គ្រងទីតាំងផ្ទាំងប៉ាណូ និងការគ្រប់គ្រងការផ្សាយគ្រប់ប្រភេទតាមការស្នើសូមរបស់ក្រុមហ៊ុន រយៈពេល៥ឆ្នាំនោះ គឺអង្គប្រជុំសម្រេចមិនអនុញ្ញាតទេ គឺតម្រូឱ្យក្រុមហ៊ុនអនុវត្តឱ្យស្របនិតិវិធី នៃការស្នើសូមសេវាផ្សព្វផ្សាយផ្ទាំងប៉ាណូ ក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត៕

អត្ថបទទាក់ទង