រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំរៀបចំផែនការ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមការពារប្រតិភូអញ្ជើញចូលរួម វេទិកាអាស៊ានលើកទី៤០ ដែលប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ ក្នុងខែមករា ឆ្នាំ២០២២

លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមការពារប្រតិភូ អញ្ជើញចូលរួម វេទិកាអាស៊ានលើកទី៤០ ដែលប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ ក្នុងខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត តំណាងតំបន់ប្រតិបត្តិការសិករងកោះកុង លោក អភិបាលស្រុក លោកអធិការនគរបាលស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានស្នើឱ្យអង្គប្រជុំលើកឡើងជាមតិយោបល់ ពាក់ព័ន្ធនឹងការរៀបចំផែនការការពារប្រតិភូអញ្ជើញចូលរួមក្នុងវេទិកាអាស៊ានលើកទី៤០ ដើម្បីឱ្យផែនការពារមានភាពសុក្រឹត និងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ៕

អត្ថបទទាក់ទង