ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ នាទីរសៀល លោក ប៉ែន សុផាត អភិបាលរងស្រុក តំណាងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំគណ:កម្មការវាយតម្លៃ ស្តង់ដារទេសចរណ៍សហគមន៍ទេសចរណ៍ និងផ្ទះស្នាក់ ក្រោមអធិបតីភាព ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន ក.គ.អ.អ តាមរយៈប្រព័ន្ធវីដេអូ Zoom meeting និងHybrid ( នៅសាលាស្រុកមណ្ឌលសីមា ) ។