រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានជួបប្រជុំ ពិភាក្សា ជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានចុះមកសិក្សាអំពីការធ្វើបង្គោល និងប្រអប់បេតុង សម្រាប់បោះចូលក្នុងតំបន់សហគមន៍នេសាទជ្រោយប្រស់ ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។

ស្រុកកោះកុង: ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២:៣០នាទីរសៀល លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានជួបប្រជុំ ជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានចុះមកសិក្សាអំពីការធ្វើបង្គោល និងប្រអប់បេតុង សម្រាប់បោះចូលក្នុងតំបន់សហគមន៍នេសាទជ្រោយប្រស់ ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។ សមាសភាពចូលរួមមាន: លោក លោកស្រីជំទប់ទី១ ទី២ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិជ្រោយប្រស់ អនុភូមិថ្មី និងក្រុមការងារ នៃក្រសួងជលផល និងក្រុមការងារនៃមន្ទីរជលផលខេត្តកោះកុង សរុប ១៥នាក់ ស្រី ០១នាក់ ។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង