ស្រុកកោះកុង: ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក លោក កែវ សុគៀង ជំទប់ទី១ឃុំជ្រោយប្រស់ តំណាងលោកមេឃុំ បានជួបប្រជុំពិភាក្សា ក្នុងការសហការជាមួយក្រុមការងារ នៃមន្ទីរផែនការខេត្តកោះកុង ស្តីការចុះស្រង់ស្ថិតិអ្នកលក់ដូរគ្រប់ប្រភេទ នៅក្នុងឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់ ។ សមាសភាពចូលរួមមាន: លោកស្រី ជំទប់ទី២ឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិជ្រោយប្រស់ និងក្រុមការងារ នៃមន្ទីរផែនការខេត្ត សរុប ០៧នាក់ ស្រី ០១នាក់ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់