រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំពិនិត្យ និងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្តែង ចំពោះការបើកសាលារៀនឡើងវិញ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំពិនិត្យ និងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្តែង ចំពោះការបើកសាលារៀនឡើងវិញ។

លោកអភិបាលរងខេត្ត បានជម្រាបជូនសមាជិក នៃអង្គប្រជុំថា តបនឹងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនាពេលនេះគឺដើម្បីពិនិត្យ និងស្រង់ទិន្នន័យពីស្ថានភាពជាក់ស្តែង ចំពោះការបើកសាលារៀនឡើងវិញ ដោយនៅទូទាំងខេត្តកោះកុង មានសិស្សកម្រិតបឋមសិក្សាមានចំនួន ១៦,៦៨០នាក់ និងសិស្សកម្រិតមធ្យមសិក្សាមាន ៥,៣៩៣នាក់។ ជាមួយគ្នានេះផងដែរ សូមរដ្ឋបាលក្រុង ស្រុក និងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថាតើនៅតាមក្រុង ស្រុក អាចបើកដំណើរការរៀនវិញនៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសាលារៀន និងក្នុងសហគមន៍។
ជាលទ្ធផលកិច្ចប្រជុំ រងចាំការសម្រេច ជាគោលការណ៍ នាថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានត្រឡប់ពីគណៈគ្រប់គ្រងសាលា និងការិយាល័យជំនាញ ព្រមទាំងការយល់ព្រមពីរដ្ឋបាលក្រុង ស្រុកនីមួយៗ៕

អត្ថបទទាក់ទង