រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បាននាំយកអំណោយមួយចំនួនចែកជូនគ្រួសារក្រីក្រចំនួន ៣០គ្រួសារ នៅភូមិ១ និងភូមិកោះស្រឡៅនៃឃុំកោះកាពិ។

ស្រុកកោះកុង: ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំ តំណាងលោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកដឹកនាំក្រុមការងាររួមមាន: កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងកម្លាំងប្រជាការពារ សហការណ៍ជាមួយលោកវរៈនាវីត្រី ធៀន សូរិយា ជំនួយការបុគ្គលិកកងការពារតំបន់ឆ្នេរទីបញ្ជាការកោះកុងក្រៅ នាំយកអំណោយរបស់ លោក ម៉ុក ហួត រស់នៅរាជធានីភ្នំពេញ ផ្តល់ជូនតាមរយៈលោក ធៀន សូរិយា ចែកជូនគ្រួសារក្រីក្រចំនួន ៣០ គ្រួសារ រស់នៅភូមិ ១ និងភូមិកោះស្រឡៅ ដែលក្នុងមួយគ្រួសារៗ ទទួលបានអំណោយរួមមានៈ អង្ករចំនួន ២០ គីឡូក្រាម និងមីចំនួន ០១កេស ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង