លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៏ ប្រតិភូ ក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិក ក.ជ.ក.ស ក្នុងដំណើរបំពេញបេសកកម្មតាមដាន ពិនិត្យលើការអនុវត្តអនុសញ្ញា CEDAW អនុសាសន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធ នៅខេត្តកោះកុង។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តស្ដីទី បានសំដែងនូវការស្វាគមន៍ ចំពោះលោកជំទាវ និងប្រតិភូអមដំណើរទាំងអស់ ដែលបានមកបំពេញបេសកម្មក្នុងខេត្តកោះកុង នាពេលនេះ សូមឱ្យមន្ទីរ អង្គភាព និងសមាជិកពាក់ព័ន្ធ ចូលរួម សហការ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យបេសកម្ម របស់ប្រតិភូ ទទួល បានជោគជ័យគ្រប់ភារកិច្ច នឹងបន្តស្នាក់នៅក្នុងខេត្តប្រកបដោយសុខសុវត្ថិភាព។